កម្មវិធីសប្បុរសធម៌
កម្មវិធីសប្បុរសធម៌
កម្មវិធីសប្បុរសធម៌មិនគ្រាន់តែផ្តល់ប្រយោជន៍សម្រាប់កម្មវិធីរបស់ខ្លួនតែប៉ុណ្ណោះទេ កម្មវិធីនេះបានផ្តល់ពានរង្វាន់ដល់យើងផងដែរ។ មនុស្សជាច្រើនបានបង្កើត និងផ្តល់ទៅកម្មវិធីសប្បុរសធម៌ជាទៀងទាត់ដើម្បីគាំទ្របុព្វហេតុដែលពួកគេជឿទៅលើ និងអ្វីដែលផ្តល់ជាផលវិជ្ជមានមកលើការរស់នៅរបស់ពួកគេ។ មនសិកាសង្គម គឺជាភាពចាំបាច់ ហើយយើងជឿជាក់ថាវាជាអ្វីដែលសិស្សានុសិស្សរបស់យើងត្រូវតែមាន។ សិស្សានុសិស្ស និងបុគ្គលិករបស់យើងគិតថាពួកគេមានកាតព្វកិច្ចសីលធម៌ក្នុងការប្រើប្រាស់អ្វីដែលពួកគេមានដើម្បីជួយគ្នាទៅវិញទៅមក។ សម្រាប់សិស្សានុសិ្ស និងបុគ្គលិករបស់យើង ការរៀនសូត្រ ការយល់ដឹង និងការមានសមត្ថភាពលើកស្ទួយជីវិតអ្នកដទៃគឺជា សិទ្ធិដ៏ពិសេសមួយ របស់ពួកយើង។ បង្កើតសកម្មភាពទៅលើការទទួលខុសត្រូវដ៏អស្ចារ្យរបស់យើង គឺជាផ្លូវដ៏ល្អមួយដើម្បីពង្រឹងគុណតម្លៃផ្ទាល់ខ្លួនរបស់យើង និងធ្វើឱ្យយើងមានអារម្មណ៍ហាក់ដូចជាបានរស់នៅស្របទៅតាមបេសកកម្ម និងចក្ខុវិស័យរបស់សាលារៀនយើង។